របៀបធ្វើខមុាំងាយៗមានរសជាតិឆ្ងាញ់

0
256

របៀបធ្វើខមុាំងាយៗមានរសជាតិឆ្ងាញ់

របៀបធ្វើខម៉ាំ
#គ្រឿងផ្សំ:
– សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម
– សាច់ជ្រូក ចិញ្ច្រាំ
– ត្រីពោ ឬ ត្រីអណ្ដែង កាត់ជាកង់ៗល្មម
– មាំុ
– ត្រប់វែង កាត់ដុំតូចៗ
– ស្ករស ម្សៅស៊ុប
– អំបិល ទឹកត្រី
– ទឹកអំពិលទុំ
– ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ
#បន្លែផ្ទាប់ញ៉ាំជាមួយខមាំុ :
– ព្រលិត ត្រកួន ត្រសក់ ត្រយ៉ូងចេក
– ស្ពៃក្ដោប ជីគ្រប់មុខ ផ្កាស្នោ ដើមចេក
រួមទាំងបន្លែផ្សេងៗទៀតតាមចំនូលចិត្ត ។
#វិធីធ្វើ:
1- ដាក់ទឹកដាំក្នុងឆ្នាំងល្មម ដាំអោយពុះ រួចដាក់មាំុ ក្នុង កន្ត្រងជ្រុំក្នុងទឹកពុះ រួចយកកាកចេញ ដើម្បីកុំអោយដោយមានឆ្អឹង រួចហើយដាក់សាច់ជ្រូក3ជាន់ សាច់ជ្រូកចិញ្ច្រាំ នឹង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី រំងាស់អោយផុយសាច់បន្តិច ។
2- បន្ទាប់មកដាក់ ត្រី និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលតាមចំណូលចិត្ត រួចរំងាស់ធ្វើអោយរៀងខាប់បន្តិច រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង រួចជាការស្រេច ។
3- ដួសរៀបដាក់ចាន រួចទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក រិតតែធ្វើអោយមានជាតិកាន់តែឆ្ងាញ់

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here