ហុឹម! ជីវិតបែបណាក៏មានដែរ…ដល់ពេលសួរនាំគាត់លែងដឹងអីអស់ហើយ(មានវីដេអូ)

0
100

ហុឹម! ជីវិតបែបណាក៏មានដែរ…ដល់ពេលសួរនាំគាត់លែងដឹងអីអស់ហើយ(មានវីដេអូ)

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុក​របស់លោក ផល្លា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ហ៊ឹមៗៗៗ ! ជីវិតបែបណាក៏មានដែរ មិនដឹងថាត្រូវជួយយ៉ាងម៉េចនោះទេ បើសួរនាំទៅ គាត់លែងដឹងអ្វីទាំងអស់ហើយនោះ ។ ដោយដេកតាមចិញ្ចើមផ្លូវ ដែលពោរពេញដោយសម្រាម និង ភក់ជ្រាំដែលមានក្លិនមិនល្អ ខ្ញុំបាទបានព្យាយាមសួរនាំក្មេងស្រីម្នាក់នេះ ដែលមានអាយុប្រហែល27 ឆ្នាំ សម្បុរស្រអែម កាត់សក់ខ្លី តែការនិយាយស្តីរបស់គាត់ គឺលែងដឹងក្បាលដឹងកន្ទុយអ្វីទាំងអស់ហើយ ទើបខ្ញុំមិនទទួលបាននូវព័ត៌មានអ្វីទាល់តែសោះពីក្មេងស្រីនេះផ្ទាល់ ។

តែទោះបីជាយ៉ាងណា តាមរយះបងស្រីម្នាក់បានផ្តល់ព័ត៌មានអោយខ្ញុំដឹងថា គាត់តែងតែដើរកាត់តាមផ្លូវនេះទៅធ្វើការ ហើយក៏តែងតែបានឃើញក្មេងស្រីម្នាក់នេះដេកនៅទីនេះជាប្រចាំផងដែរ ។ បងស្រីបានបន្ថែមថា តាមដែលគាត់បានដឹងតាមគេដែរ គឺពីដំបូងឡើង ក្មេងស្រីម្នាក់នេះធ្លាប់ធ្វើជាអ្នកចម្រៀងនៅរង្គសាលមួយ ក្រោយមកត្រូវបានចាប់បង្ខំអោយទៅជាមួយគេមួយរយះ ហើយក៏បានដោះលែងមកវិញ ដោយមានសភាពបែបនេះតែម្តង ។ គឺគាត់លែងដឹងអ្វីទាំងអស់ ដែលមានលក្ខណះដូចជាមនុស្សប្រសៃរប្រសាទផង និង ញៀនថ្នាំផង ។

ទោះជាបែបណាក៏ដោយ ខ្ញុំមើលឃើញថា នាងពិតជាគួរអោយអាណិតខ្លាំងណាស់ ដែលបានធ្លាក់ខ្លួនដល់ថ្នាក់នេះ ។ បើបានឃើញហើយ ចេះតែផ្តល់ក្តីមេត្តាសម្រាប់គ្នាទៅ ព្រោះថាគ្មានអ្នកណាម្នាក់ចង់អោយជីវិតរបស់ខ្លួន វេទនាដល់ថ្នាក់នេះទេ ។

មានវិដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here