រថយន្តម៉ាកLexus Lx470 បុករះម៉ូតូជាច្រើនគ្រឿងខណៈពេលកំពុងឈប់ស្តុបបង្កអោយមនុស្សជាច្រើនរងរបួស

0
139

រថយន្តម៉ាកLexus Lx470 បុករះម៉ូតូជាច្រើនគ្រឿងខណៈពេលកំពុងឈប់ស្តុបបង្កអោយមនុស្សជាច្រើនរងរបួស

ភ្នំពេញ​៖​ មនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្តស៊េរីទំនើបម៉ាក Lexus LX 470 ១គ្រឿង បើកបញ្រ្ចាស់ផ្លូវ ទៅបុករះម៉ូតូជាច្រេីនគ្រឿង នៅតាមបណ្តោយមហាវិថី សហពន្ធ័រុស្សី​ ចំណុចស្កុបក្តាន់ពី បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ នាវេលាម៉ោង២០និង១៥នាទី​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាមិត្តភាព ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃេីញ​ បុរសម្នាក់​ បេីករថយន្តស៊េរីទំនេីប​ ម៉ាក LEXUS LX470 ១គ្រឿង​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ2K-1668​ ធ្វេីដំណេីរតាមបណ្តោយមហាវិថី​ សហព័ន្ធរស្សុី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណ:មកដល់ចំណុចស្កុបក្តាន់ពី​ កន្លែងកេីតហេតុ ស្រាប់តែអ្នកបេីកបរបួងចង្កូត​ បេីកបញ្រ្ចាសផ្លូវ​ ជ្រុលទៅបុករះម៉ូតូជាច្រេីនគ្រឿង​ ដែលកំពុងតែឈប់ស្តុប​ អស់ជាច្រេីនគ្រឿង​ បណ្តាលអោយមានមនុស្សជាច្រេីននាក់​ រងរបួសធ្ងន់នឹងស្រាល​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍​ ឃាត់ខ្លួនអ្នកបេីកបរយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរភ្លាមៗតែម្តង​។

ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូរងគ្រោះ​ ទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕ ដោយសារប្រចណ្ឌប្រពន្ធស្ទុះទៅកាប់ប្រពន្ធ រួចហើយអារកសម្លាប់ខ្លួនឯង

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here