ស្រ្តីដែលត្រូវប្តីចាក់សាំងដុត ពេលនេះបានស្លាប់ហើយ បន្សល់ទុកកូនប្រុសម្នាក់នៅកំព្រា ចំណែកឪពុកកំពុងនៅព្យាបាល

0
496

ស្រ្តីដែលត្រូវប្តីចាក់សាំងដុត ពេលនេះបានស្លាប់ហើយ បន្សល់ទុកកូនប្រុសម្នាក់នៅកំព្រា ចំណែកឪពុកកំពុងនៅព្យាបាល

ចូលរួមរំលែកទុក្ខ ប្រពន្ធស្លាប់ហើយ !ករណីប្តីបិទទ្វារដុតប្រពន្ធទាំងរស់ ហើយអាករខ្លួនឯងសម្លាប់ខ្លួន គឺប្រពន្ធស្លាប់ ហើយប្តីនៅសង្រ្គោះនៅឡើយ…!”ករណីភ្លេីងប្រច័ណ្ឌ​ ប្តីចាក់សាំងដុតប្រពន្ធ​ “​
-​ ស្រ្តីដែលត្រូវប្តីចាក់សាំងដុត​ឈ្មោះ​ លាស់​ ស្រីណេ​ អាយុ​ ៣២​ឆ្នាំ​ គឺគាត់បានស្លាប់​ វេលាម៉ោង​ ៣​ ទៀបភ្លឺ​ ថ្ងៃទី​ ១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ ដោយបន្សល់ទុកនូវកូន​ ២នាក់​ (ប្រុស)។ ការស្លាប់របស់គាត់គឺពិតជា​គូរឲ្យអាណិតអាសូរ​ និងអាណោចអាធមបំផុត​ ពីព្រោះថា​គាត់គឺជាភរិយា​ និងជាម្តាយដែលមានអត្តចរិតទន់ភ្លន់​ សុភាពរាបសារ​ ចេះជួយយកអាសារអ្នកភូមិផងរបងជាមួយគ្នា​ ពុំដែលខានឡេីយ​ ។
-​ ប្តីចិត្តអប្រិយ​ ឈ្មោះ​ ព្រុំ​ តាំ​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ អ្នកថែទាំដំរីនៅភ្នំតាម៉ៅ​,​ ប្តីកំពុងសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​។
បច្ចុប្បន្ន​ សពស្រ្តីដែលត្រូវប្តីចាក់សាំងដុត​ ត្រូវបានសាច់ញាតិ​ធ្វេីបុណ្យតាមប្រពៃណី​ គឺនៅភូមិ​ ត្រគៀត​ ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ ខេត្តតាកែវ​ ។
​ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខគ្រួសារពស​ សូមបងស្រីទៅកាន់សុគតិភព​ សូមកុំអោយដូចជាតិនេះ​ 😭😭😭

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here