រថយន្ត និងកូនក្មេងត្រូវបានរកឃើញវិញហើយ ប៉ុន្តែជនល្មើសចុះពីរថយន្តរត់គេចខ្លួនបាត់

0
243

រថយន្ត និងកូនក្មេងត្រូវបានរកឃើញវិញហើយ ប៉ុន្តែជនល្មើសចុះពីរថយន្តរត់គេចខ្លួនបាត់

ភ្ញាក់ផ្អើលអស់ពលរដ្ឋ និងសមត្ថកិច្ចករណីចោរលួចឡាន រួមមានទាំងកូនង៉ាតូចពីរនាក់ក្នុងហ្នឹងដែរ ធ្វើអោយសមត្ថកិច្ចក៏ដូចជាបណ្តាញព័តមានបានតាមប្រម៉ាញ់ជនសង្ស័យដែលចិត្តធំហ៊ានលួចរថយន្តទាំងមានកូនក្មេងផងដែរនោះ។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង​៨ និង៣០ នាទី ត្រូវនឹងថ្ងៃទី ១៤ មិថុនា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិច​ មានជនមិនស្គាល់ មុខបានលួចយករថយន្ត​ មួយគ្រឿង​ ម៉ាក​ ហាយឡែនឌឺ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-4126​ ខណៈពេលដែលម្ចាស់រថយន្តបានចុះទៅទិញប្រហិតនៅផ្លូវ១៤៣​ សង្កាត់អូឡាំពិត​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយនៅក្នុងរថយន្តខាងលេីនោះ​ មានក្មេងចំនួន​ ២នាក់នៅទីនោះផងដែរ។

ករណីលួចរថយន្តនេះត្រូវបានសមត្ថកិច្ចតាមបណ្តាខណ្ឌសហការគ្នាស្ទាក់ចាំចាប់ និងតាមដានភិនភាគរថយន្តខាងលើ ទើបពេលនេះសមត្ថកិច្ចបានរកឃើញរថយន្តខាងលើនេះនៅចំនុចស្ពានអាកាសក្បាលថ្នល់ ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ចំពោះក្មេងពីរនាក់នៅលើរថយន្តដែរនោះមានសុវត្ថិភាពមិនមានបញ្ហាអ្វីឡើយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here