ចាប់បានហើយ! ឃាតករជាប្តីដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវកាលពីម្សិលមិញ

0
222

ចាប់បានហើយ! ឃាតករជាប្តីដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវកាលពីម្សិលមិញ

មុននេះបន្តិច ដោយយោងតាមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានអោយដឹងថា ខណៈពេលនេះម៉ោង ៦:២០ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។

គួររំលឹកផងដែរថា មានករណីអំពើហឹង្សាក្នុងគ្រួសារមួយកើតឡើងដ៏សែនរន្ធត់ ប្តីបានកាប់ប្រពន្ធស្លាប់នៅក្នុងថ្លុកឈាមទោះស្រែកហៅអោយអ្នកជិតខាងជួយក៏គ្មានអ្នកណាហ៊ានចូលទៅជួយពីព្រោះជនសង្ស័យមានកាន់កាំបិតនៅនឹងដៃកំពុងកាប់ប្រពន្ធមិនលែងដៃ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង០១ និង៣០នាទីរសៀល នៅត្រង់ចំនុចភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពប្រភពព័ត៌មានប្រហែលជនសង្ស័យជាប្តីបែកថ្នាំ និងប្រើប្រាស់ថ្នាំញៀនលើសកម្រិតទើបឈានដល់អំពើសាហាវឃោរឃៅបែបនេះ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់មកមើលស្ថានភាពប្តីកាប់ប្រពន្ធយ៉ាងរន្ធត់ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់កន្លែងហេតុ និងកំពុងស្វែងរកចាប់ប្តីជនសង្ស័យជាប្តីមកដាក់ទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here