ឪពុកម្តាយត្រូវដឹង! កូនក្មេងក្រោមអាយុ០៣ខែហាមដាច់ខាតមិនឲ្យថើបមាត់ឲ្យសោះ

0
102

ឪពុកម្តាយត្រូវដឹង! កូនក្មេងក្រោមអាយុ០៣ខែហាមដាច់ខាតមិនឲ្យថើបមាត់ឲ្យសោះ

ឪពុកម្តាយគ្រប់រូបត្រូវដឹងថា ទារកដែលទើបនឹងកើតងាយឆ្លងជំងឺខ្លាំងណាស់តាមរយ:ការថើប ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនទាន់អភិវឌ្ឍរហូតដល់អាយុ ៦ទៅ៧សប្តាហ៍។ ដូច្នេះក្នុងចំណាក់កាលនេះអ្នកគួរតែហាមឃាត់មិនឲ្យនរណាម្នាក់ថើបកូនរបស់អ្នកឡើយ ជាពិសេសអ្នកដែលមានជំងឺផ្កាសាយ ក្អក កណ្តាស់ និងហៀរសំបោរ ព្រោះមេរោគអាចឆ្លងទៅទារកបានយ៉ាងងាយ។

ម្យ៉ាងវិញទៀត ប្រសិនអ្នកមានជំងឺប៉េស(Herpes) វានឹងឆ្លងរីករាលដាលទៅមាត់ ចង្ការ និងថ្ពាល់ទារកយ៉ាងឆាប់រហ័ស ហើយទារកអាចនឹងគ្រោះថ្នាក់ដល់ជិវិត។ តាមរយ:គេហទំព័រ perfectz បានចុះផ្សាយបង្ហាញថា ប្រជាជនអាមេរិកប្រមាណជា៩០ភាគរយបានឆ្លងជំងឺនេះ។

ជំងឺប៉េសបង្កឡើងដោយមេរោគ Herpes Simplex Virus ដែលអាចចម្លងទៅកុមារតាមរយ: កែវទឹក ប្រដាប់ក្មេងលេង និងការថើបមាត់ដោយផ្ទាល់។ នៅពេលដែលជំងឺនេះឆ្លងភ្លាមៗ វាមិនទាន់ធ្វើទុកអ្វីនោះទេ ប៉ុន្តែទារកអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើជំងឺរាលដាលពេញផ្នែកផ្សេងៗនៃរាងកាយទារក។

បើយោងតាមមជ្ឈមណ្ឌល់ Baby Center បានបង្ហាញផងដែរថា ជំងឺប៉េស អាចឆ្លងចូលទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត ដែលបណ្តោលឲ្យទារកមានអការ:ឈឺចាប់ធ្ងន់ធ្ងររហូតដល់ស្លាប់បាន។ ដូច្នេះ ក្នុងរយ:ពេលទារកមានអាយុក្រោម៣ខែ អ្នកមិនត្រូវឲ្យនរណាម្នាក់ថើបមាត់របស់ពួកគេឡើយ។

គួរបញ្ជាក់ដែរថា មានទារកប្រហែលជា ១៥០០ ទៅ ២២០០នាក់ បានឆ្លងជំងឺប៉េសជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ក្នុងនោះមានករណីធ្ងន់ធ្ងររហូតដល់ទៅ ៨៥ភាគរយ ដែលត្រូវការព្យាបាលដោយយកចិត្តទុកដាក់ខ្លាំងបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here