សមាជិក ៨នាក់ក្នុងគ្រួសារពុលពងទា ពេលនេះមិនទាន់មានការបញ្ជាក់ថាមកពីមូលហេតុអ្វីទេ

0
135

សមាជិក ៨នាក់ក្នុងគ្រួសារពុលពងទា ពេលនេះមិនទាន់មានការបញ្ជាក់ថាមកពីមូលហេតុអ្វីទេ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រមាណ៨នាក់ មានអាការទន់ដៃជើង ក្អួតចង្អោ និងខ្លះអស់កម្លាំង បន្ទាប់ពួកគាត់បានទិញពងទាយកទៅធ្វើម្ហូបចៀនទទួលទាន ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតនៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនរងគ្រោះពុលដោយចំណីអាហារខាងលើនេះមានឈ្មោះ ៖

១/ឈ្មោះ ប៊ិន ស្រីអូន ភេទ ស្រីអាយុ៣២ឆ្នាំ

២/ឈ្មោះ ផាន់ វុទ្ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ

៣/ឈ្មោះ ប៊ិន សុជា ភេទ ប្រុស អាយុ ៤២ឆ្នាំ

៤/ឈ្មោះ ពេជ្រ យ៉ា ភេទ ស្រី អាយុ ៦៦ឆ្នាំ

៥/ឈ្មោះ លឹម ចាន់ថាវី ភេទ ស្រី អាយុ ១០ឆ្នាំ

៦/ឈ្មោះ លឹម ចាន់រស្មី ភេទ ស្រី អាយុ ០៨ឆ្នាំ

៧/ឈ្មោះ រិន មករា ភេទ ប្រុស អាយុ ០៣ឆ្នាំ

៨/ឈ្មោះ ហ៊ន ចិន្ដា ភេទ ស្រី អាយុ ០៣ឆ្នាំ ។

តាមការរៀបរាប់ពីជនរងគ្រោះឲ្យដឹងថា បានទិញពងទាពីផ្សារអង្គរកាយកទៅចៀនហូបអស់ចំនួន៤គ្រាប់ លុះមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ បានចៀនពងទាហូបបន្ត ចំនួន៣គ្រាប់ទៀត ដោយដាក់គ្រឿងផ្សំមាន ប៊ីចេង អំបិល ធម្មតាពុំបានដាក់ម្រេចទេ ​ស្រាប់​តែ​ក្រោយមកមានអាការ:ទន់ដៃទន់ជើងល្ហិតល្ហៃអស់កម្លាំង និងក្អួតបែបនេះតែម្តង ។

ករណីនេះ ក្រោយក្រុមការងារនៃមន្ទីរពេទ្យបង្អែកអង្គរកាជួយសង្គ្រោះ ពួកគាត់ក៏បានធូរស្បើយ រួចនាំគ្នាត្រឡប់ទៅផ្ទះវិញផងដែរ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here