ចាប់ឃាត់ខ្លួននាយកការផ្សាយគេហទំព័រក្រាំងមាស ពីបទបរិហារកេរ្តិ និងកំហែងយក

0
129

ចាប់ឃាត់ខ្លួននាយកការផ្សាយគេហទំព័រក្រាំងមាស ពីបទបរិហារកេរ្តិ និងកំហែងយក

កំពង់ឆ្នាំង៖នាយកការផ្សាយគេហទំព័រក្រាំងមាស លោក ងិន វាសនា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណជា 9 ជិត 10ព្រឹក ថ្ងៃទី 19 ខែមិថុនាឆ្នាំ 2019 ក្នុងហាងការហ្វេមួយ ជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងកំហែងយក។

លោក លឹម ហាក់ មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពិតជាមានការឃាត់ខ្លួនលោក ងិន វាសនា នាយកការផ្សាយ គេហទំព័រ(ក្រាំងមាស)ពិតមែន នៅព្រឹកថ្ងៃទី 19 ខែមិថុនាឆ្នាំ2019 ពីបទបរិហារកេរ្តិ៍ និងកំហែងយកតាមពាក្យបណ្ដឹងរបស់ មេធាវី លោក ឧកញ៉ា ទៀរ វិចិត្រ បានចោទប្រកាន់ លើបទល្មើសដូចបានរៀបរាប់មកខាងលើ។លោកបានបញ្ជាក់មិនមែនចាប់តែលោក ងិន វាសនាទេ សហការីគាត់ម្នាក់ទៀត ឈ្មោះ ទូច ឌីន អាយុ 51ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរ ។ ប្រភពព័ត៌មានមួយួទៀត បានឲ្យដឹងថា បន្ទាប់ពីលោក ងិន វាស្នា បានចុះផ្សាយអំពីលោកឧកញ៉ា ទៀ វិចិត្រ ក្នុង ករណីនាំប្រេងគេចពន្ធ ចូលមក ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។

មេធាវីលោកឧកញ៉ា ទៀ វិចិត្ត បានការឲ្យ លោក ងិន វាសនា ចុះផ្សាយបកស្រាយ ឡើងវិញ ។ ប៉ុន្តែមិនបានដឹងថាលោក ងិន វាសនា បានបកស្រាយបំភ្លឺឡើងវិញ ឬក៏មិនបានបកស្រាយ នៅក្នុងគេហទំព័ររបស់ខ្លួននោះដែរឬទេ ស្រាប់តែនៅព្រឹកថ្ងៃទី 19 ខែមិថុនាឆ្នាំ2019 នេះលោក ងិន វាសនា ត្រូវបានចាប់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបាន បញ្ជាក់ថា ការចាប់ខ្លួននេះ ជាបទល្មើសជាក់ស្ដែង ។ ជុំវិញបញ្ហានេះលោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដដែល បានបញ្ជាក់ថាលោក ងិន វាសនា បានទាមទារប្រាក់ចំនួន2800 ដុល្លារ ប៉ុន្តែត្រូវគ្នា ត្រឹម 2.400 ដុល្លារជាថ្នូរនឹងការបិទព័ត៌មានដែលបានចុះផ្សាយ ។

លោក ងិន វាសនា និងសហការីគេហទំព័រក្រាំងមាសត្រូវបានមន្ត្រីកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here