ប្រទះឃើញទឹកក្រូចហួសបរិច្ចេទកំណត់ប្រើប្រាស់នៅចំណោតយាយម៉ៅ សមត្ថកិច្ចកំពុងស្វែងរកមុខ…

0
103

ប្រទះឃើញទឹកក្រូចហួសបរិច្ចេទកំណត់ប្រើប្រាស់នៅចំណោតយាយម៉ៅ សមត្ថកិច្ចកំពុងស្វែងរកមុខ…

ក្រុងព្រះសីហនុ-មានការភ្ញាក់ផ្អើលខ្លាំងដោយសារ ប្រជាពលរដ្ឋបានប្រទះឃើញទឹកក្រូចជាច្រើនយួរត្រូវបានជនមិនស្គាល់មុខមកបោះចោលនៅជិតចំណោតយាយម៉ៅ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៩ មិថុនា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មានឈ្មួញដេប៉ូណាមួយដែលបានយកទឹកក្រូចជាច្រើនកេះមកបោះចោលនៅក្បែរដងផ្លូវ ដែលពេលនេហក្រុមការងារសង្កាត់លេខ៣បានចុះប្រមូលយកទឹកក្រូចដែលគេយកមកបោះចោលនៅតាមផ្លូវជិតចំណោតលោកយាយម៉ៅចុះទៅទំនប់រលកកាលពីយប់មិញនេះយកទៅបំផ្លាញចោល។ បើតាមមន្ត្រីថានេះជាភេសជ្ជៈដបដែលហួសថ្ងៃខែប្រើប្រាស់ និងថាអជ្ញាធរកំពុងស្រាវជ្រាវរកអ្នកយកមកបោះចោលនេះ ដើម្បីណែនាំអោយបញ្ឈប់សកម្មភាពបែបនេះ ដោយតម្រូវអោយរក្សាទុកនៅផ្ទះ ទុកអោយខាងរថយន្តសំរាមដឹកយកទៅចោលវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here