ប្រយ័ត្នៗទៅ! យើងឃើញវាក្នុងផ្ទះយើងរាល់ថ្ងៃ ប៉ុន្តែមិនចាប់អារម្មណ៍នឹងវា ពេលវាទិច ឬខាំអាច…

0
101

ប្រយ័ត្នៗទៅ! យើងឃើញវាក្នុងផ្ទះយើងរាល់ថ្ងៃ ប៉ុន្តែមិនចាប់អារម្មណ៍នឹងវា ពេលវាទិច ឬខាំអាច…

មនុស្សគ្រប់គ្នាតែងតែនាំគ្នាជជែកគ្នាអំពីសត្វស្រមោច ឬសត្វកណ្តៀរក្រហមដែលថាសត្វទាំងនេះនាំទុក្ខទោស ឬផ្តល់ការប៉ះពាល់សុខភាពពេលដែលសត្វទាំងនេះបានខាំ ឬទិច។ សត្វកណ្តៀរមានខ្លួនបីកង់នេះមានរូបរាងតូចល្មមដែលយើងតែងតែឃើញនៅតាមដើមឈើ ឬក្នុងគេហដ្ឋានលោកអ្នកជារឿយៗ។

តាមការសង្កេតឃើញជាញឹកញាប់ពេលសត្វនេះខាំគឺមានកន្ទួលរមាស់ក្រហមចេញពងបែកនៅលើស្បែកជាពិសេសគឺនៅលើដៃ និងដងខ្លួន។ ការកំណត់សំគាល់របស់អ្នកវិទ្យាសាស្ត្របានអោយដឹងថា សត្វនេះមានពិសតិចតួចណាស់មិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងនៅពេលរដូវភ្លៀងធ្លាក់។

តាមពិតទៅពេលសត្វស្រមោលក្រហម ឬកណ្តៀរបីកង់នេះទិចខាំ នោះអាសុីតតុកសិករបស់វាជ្រាបចូលក្នុងស្បែកហើយធ្វើអោយរបួសកន្ទួលឡើងភ្លាមៗ ជាសញ្ញាប្រាប់ថាជាតិពុលនៃសត្វនេះខ្លាំងអាចបង្កអោយមានពងបែកពីតូចដល់ធំប្រសិនបើមិនមានការព្យាបាលទេ គឺរាលដាលលើស្បែកកាន់តែខ្លាំង។ ហេតុដូចនេះវីធីព្យាបាលរបស់វាគឺត្រូវលាងទឹកធម្មតា យកម្សៅកូនក្មេងលាប ឬទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើស្បែកលោកអ្នកអាឡែកស៊ី(Alergy) នឹងជាតិពុលនេះ៕ ប្រភព៖ quiznhe.com

LEAVE A REPLY

Please enter your comment!
Please enter your name here